វត្តវេឡុវ័ន (ឫស្សីស្រុក) គឺឈ្មោះវត្តមួយក្នុងចំណោមវត្តប្រមាណជិត ៥០០ នៅដែនដីកម្ពុជាក្រោមសព្វថ្ងៃ។ វត្តនេះមានទីតាំងនៅ សង្កាត់ទី ២ ភូមិឫស្សីស្រុក ឃុំឫស្សីស្រុក និគមកំពង់ស្ពាន ខេត្តព្រះត្រពាំង អតីតដែនដីកម្ពុជាក្រោម។ វត្តនេះបានស្ថាបនាឡើងកាលពីពុទ្ធសករាជ ២០៦៩ គ្រិស្ដសករាជ ១៥២៥ លើផ្ទៃដីទំហំ ៦៣.១២០ ម៉ែត្រការ៉េ (m2) ។ ដីនេះជាកេរដំណែលរបស់លោកតា តូច លោកយាយ ពៅ លោកតា សឺ វិញ លោកយាយ ដែប លោកតា សំ លោកតា កៅ ដែលមានសទ្ធាជ្រះថ្លាប្រគេនចំពោះព្រះសង្ឃដើម្បីកសាងវត្ត។

(ផែនទីដីនេះបានផ្ដល់ឲ្យវត្តវេឡុវ័ន (ឫស្សីស្រុក) នៅថ្ងៃទី ១៥ កញ្ញា ឆ្នាំ ១៩៧១)
ហើយមានដីស្រែចំនួន ២៦.១៨០ ម៉ែត្រការ៉េ ដីនេះជាកេរដំណែលរបស់លោកតា សែត លោកយាយ យ៉ា និងលោកតា សោ លោកយាយ សោយ ព្រមទាំងលោកតា ឡាយ លោកយាយ ធូ បានប្រគេន។ រីឯព្រះតេជព្រះគុណដែលកសាងវត្តមុនដំបូងបំផុតគឺព្រះនាម មាឃ។
No comments:
Post a Comment