អាយុ វណ្ណៈ សុខៈ និង ពលៈ ចូរកើតមានដល់សប្បុរិជនទាំងឡាយកុំបីឃ្លៀងឃ្លាតឡើយ !

Thursday, October 16, 2014

ពាក្យ "ឫស្សីស្រុក" បានក្លាយចេញពីពាក្យ "ឫស្សីស្រុត"

វត្តវេឡុវ័ន (ឫស្សីស្រុក), ពាក្យថា "វេឡុវ័ន" (ន.) (បា., សំ.) (វេឡុ; វេណុ ឬ វេណូ "ឫស្សី" + វន "ព្រៃ") ព្រៃឫស្សី

ឯពាក្យថា "ឫស្សីស្រុក" (ន.) ជាឈ្មោះភូមិមួយឋិតនៅចំកណ្ដាលផ្នោដែលសម្បូណ៌ដោយឫស្សី។ ពាក្យ "ឫស្សីស្រុក"​ នេះ កាលពីដើមឡើយគេហៅថា "ឫស្សីស្រុត" ដោយហេតុតែក្នុងបរិវេណវត្តនេះ មានឫស្សីមួយគុម្ពបានស្រុតចុះទៅក្រោមដីបន្តិចម្ដងៗទាល់តែបាត់ចុងឫស្សីនោះ។ អាស្រ័យហេតុអស្ចារ្យហ្នឹងហើយ ទើបចាស់បុរាណដែលអស់លោកបានកសាងវត្ត ក៏ដាក់ឈ្មោះថា "វត្តវេឡុវ័ន (ឫស្សីស្រុត)"

មួយវិញទៀតនៅភូមិឫស្សីស្រុតគឺសម្បូរដោយឫស្សីគ្រប់ប្រភេទទៀតផង ទើបអ្នកជំនាន់ក្រោយតែងសម្គាល់ហៅថា "ឫស្សីស្រុក" តរៀងមក។ ឈ្មោះឥឡូវគេហៅថា៖ "ឫស្សីស្រុក" គឺក្លាយចេញពីឈ្មោះដើមថា "ឫស្សីស្រុត"

វត្តវេឡុវ័ន (ឫស្សីស្រុក) មានទីតាំងស្ថិតនៅចំកណ្ដាលផ្នោ ភូមិឫស្សីស្រុក ឃុំឫស្សីស្រុក (ផុងភូ), ស្រុកកំពង់ស្ពាន (កូវកែ), ខេត្តព្រះត្រពាំង (ត្រាវិញ), អតីតដែនដីកម្ពុជាក្រោម៕

ឆ្នាំកសាងវត្ត ព.ស. ២០៦៩ គ.ស. ១៥២៥


1 comment:

  1. chom riệp sua..pros knhum vay aso Khmer min..ban..
    cos..pinh te..knhum chol chjt..blog..neak..nak
    mean rup..wat..oy knhum som tov

    ReplyDelete