អាយុ វណ្ណៈ សុខៈ និង ពលៈ ចូរកើតមានដល់សប្បុរិជនទាំងឡាយកុំបីឃ្លៀងឃ្លាតឡើយ !
Showing posts with label វត្តវេឡុវ័ន (ឫស្សីស្រុក). Show all posts
Showing posts with label វត្តវេឡុវ័ន (ឫស្សីស្រុក). Show all posts

Monday, December 9, 2013

វត្តវេឡុវ័ន (ឫស្សីស្រុក)

វត្តវេឡុវ័ន (ឫស្សីស្រុក) គឺឈ្មោះវត្តមួយក្នុងចំណោមវត្តប្រមាណជិត ៥០០ នៅដែនដីកម្ពុជាក្រោមសព្វថ្ងៃ។ វត្តនេះមានទីតាំងនៅ សង្កាត់ទី ២  ភូមិឫស្សីស្រុក  ឃុំឫស្សីស្រុក និគមកំពង់ស្ពាន ខេត្តព្រះត្រពាំង អតីតដែនដីកម្ពុជាក្រោម។ វត្តនេះបានស្ថាបនាឡើងកាលពីពុទ្ធសករាជ ២០៦៩ គ្រិស្ដសករាជ ១៥២៥ លើផ្ទៃដីទំហំ ៦៣.១២០ ម៉ែត្រការ៉េ (m2) ។ ដីនេះជាកេរដំណែលរបស់លោកតា តូច លោកយាយ ពៅ លោកតា សឺ វិញ លោកយាយ ដែប លោកតា សំ លោកតា កៅ ដែលមានសទ្ធាជ្រះថ្លាប្រគេនចំពោះព្រះសង្ឃដើម្បីកសាងវត្ត។ 

 (ផែនទីដីនេះបានផ្ដល់ឲ្យវត្តវេឡុវ័ន (ឫស្សីស្រុក) នៅថ្ងៃទី ១៥ កញ្ញា ឆ្នាំ ១៩៧១)
ហើយមានដីស្រែចំនួន ២៦.១៨០ ម៉ែត្រការ៉េ ដីនេះជាកេរដំណែលរបស់លោកតា សែត លោកយាយ យ៉ា និងលោកតា សោ លោកយាយ សោយ ព្រមទាំងលោកតា ឡាយ លោកយាយ ធូ បានប្រគេន។ រីឯព្រះតេជព្រះគុណដែលកសាងវត្តមុនដំបូងបំផុតគឺព្រះនាម មាឃ