អាយុ វណ្ណៈ សុខៈ និង ពលៈ ចូរកើតមានដល់សប្បុរិជនទាំងឡាយកុំបីឃ្លៀងឃ្លាតឡើយ !

អំពីយើងខ្ញុំ

វត្តវេឡុវ័ន (ឫស្សីស្រុក)៖ យើងខ្ញុំសូមស្វាគមន៍អ្នកទាំងអស់គ្នាដែលបានចូលមកដល់ប្លកនេះ! 
ប្លក (blog) នេះយើងខ្ញុំបង្កើតឡើងក្នុងគោលបំណង ៣ យ៉ាង ។
១) ដើម្បីកំណត់ហេតុការណ៍នានាដែលបានកើតឡើងនៅក្នុងវត្តតាំងពីអតីតកាលមកដល់បច្ចុប្បន្ន
កាល ដូចមានប្រវត្តិវត្ត ជីវប្រវត្តិរបស់ព្រះឧបជ្ឈាយ៍ ព្រះចៅអធិការ និង គណៈកម្មការវត្តគ្រប់ជំ
នាន់ជាដើម ។ 
២) ដើម្បីផ្សព្វផ្សាយនូវរាល់សកម្មភាពនៃការកសាង ការសិក្សាអប់រំរបស់ព្រះសង្ឃ និង គ្រហស្ថ
នៅក្នុងវត្ត ។
៣) ដើម្បីផ្សព្វផ្សាយនូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ និង រឿងរ៉ាវកើតឡើងក្នុងស្រុកទេសនៃយើង ។
(ចុចមើលភាសាអង់គ្លេស)


ទំនាក់ទំនង៖ ព្រះគ្រូ  ថាច់ ឡេង (សង្ឃនាទោ)
ទូរស័ព្ទលេខ៖ (+៨៤) ០៩៨៩២៤៥០៧០

វត្តវេឡុវ័ន (ឫស្សីស្រុក), ថ្ងៃសុក្រ ទី ១៣ ធ្នូ ឆ្នាំ ២០១៣

No comments:

Post a Comment