ឯពាក្យថា "ឫស្សីស្រុក" (ន.) ជាឈ្មោះភូមិមួយឋិតនៅចំកណ្ដាលផ្នោដែលសម្បូណ៌ដោយឫស្សី។ ពាក្យ "ឫស្សីស្រុក" នេះ កាលពីដើមឡើយគេហៅថា "ឫស្សីស្រុត" ដោយហេតុតែក្នុងបរិវេណវត្តនេះ មានឫស្សីមួយគុម្ពបានស្រុតចុះទៅក្រោមដីបន្តិចម្ដងៗទាល់តែបាត់ចុងឫស្សីនោះ។ អាស្រ័យហេតុអស្ចារ្យហ្នឹងហើយ ទើបចាស់បុរាណដែលអស់លោកបានកសាងវត្ត ក៏ដាក់ឈ្មោះថា "វត្តវេឡុវ័ន (ឫស្សីស្រុត)"
មួយវិញទៀតនៅភូមិឫស្សីស្រុតគឺសម្បូរដោយឫស្សីគ្រប់ប្រភេទទៀតផង
ទើបអ្នកជំនាន់ក្រោយតែងសម្គាល់ហៅថា "ឫស្សីស្រុក" តរៀងមក។ ឈ្មោះឥឡូវគេហៅថា៖ "ឫស្សីស្រុក"
គឺក្លាយចេញពីឈ្មោះដើមថា "ឫស្សីស្រុត"។
វត្តវេឡុវ័ន (ឫស្សីស្រុក) មានទីតាំងស្ថិតនៅចំកណ្ដាលផ្នោ ភូមិឫស្សីស្រុក ឃុំឫស្សីស្រុក (ផុងភូ), ស្រុកកំពង់ស្ពាន (កូវកែ), ខេត្តព្រះត្រពាំង (ត្រាវិញ), អតីតដែនដីកម្ពុជាក្រោម៕
ឆ្នាំកសាងវត្ត ព.ស. ២០៦៩ គ.ស. ១៥២៥
